ជាភាសាខ្មែរ

NBS2GO​ ជាភាសាខ្មែរ



របៀបចាប់ផ្តើមក្រុមសិក្សាព្រះគម្ពីរ

ពួកយើងជឿថាព្រះអង្គសព្វព្រះទ័យប្រើអ្នកទោះ​បី​អ្នកជានរណា ហើយរស់នៅ និងធ្វើការ
ឬក៏ទំនាក់ទំនងក្នុងសង្គមនៅទីណាក៏ដោយ
ដើម្បីបង្កើតផលសម្រាប់ភាពអស់កល្បជានិច្ច។ដើម្បីចាប់ផ្តើម ទាំងនេះគឺជាជំហ៊ានងាយៗ៣យ៉ាង៖

១.អធិស្ឋាន

… ដំបូងគឺការអធិស្ឋាននិងសេចក្ដីប្រកប។

ការអធិស្ឋាន
 សូមអធិស្ឋានសំរាប់មិត្តម្នាក់ដែលនឹងជួយអ្នកអោយបង្កើតជាក្រុមសិក្សាព្រះគម្ពីរ។
 អធិស្ឋានជាមួយគ្នាជាទៀងទាត់។សុំព្រះអង្គ សម្រាប់ផែនការនិងទិសដៅរបស់ទ្រង់។
 អធិស្ឋាននៅពេលអ្នកដើរ។សុំព្រះពរនិងការការពារពីព្រះអង្គ។
 អធិស្ឋានសម្រាប់មនុស្សម្នាក់ ដោយឈ្មោះ​របស់​ពួកគេ។សុំព្រះអង្គ​
សម្រាប់ឱកាសក្នុងការជួបជុំ យកចិត្តទុកដាក់ និងបម្រើពួកគេ។
សកម្មភាពនៃការយកចិត្តទុកដាក់ពេញដោយការបើកចិត្តនិងបង្កើតទំនាក់ទំនង។
 សូមអធិស្ឋានអោយពួកគេមានចំណាប់អារម្មណ៍ក្នុងការសិក្សាព្រះគម្ពីរ។


ទំនាក់ទំនង
 ជួបជាមួយអ្នករស់នៅជិតអ្នក ធ្វើការជាមួយអ្នក ឬអ្នកនៅជុំវិញអ្នក។
ត្រូវរួសរាយរាក់ទាក់និងលើកទឹកចិត្ត។
 ផ្តួចផ្តើមការសន្ទនា – សួរសំណួរល្អៗនិងធ្វើជាអ្នកស្តាប់ដ៏ល្អ។
 ចំណាយពេលជាមួយគ្នាពេលញ៉ាំតែកាហ្វេឬអាហារ។
 ស្វែងរកឱកាសសម្រាប់ការស្រឡាញ់ ការផ្តល់ និងការបម្រើ។

២. ទំនាក់ទំនង

… ស្វែងរកអ្នកដែលមានចំណាប់អារម្មណ៍។.

រៀបចំផែនការជួបជុំ​ គ្នា
 ជ្រើសរើសកាលបរិច្ឆេទណាមួយពេលវេលាណាមួយ និងទីតាំងណាមួយ។
 ធ្វើបញ្ជីឈ្មោះអ្នកដែលចង់ចូលរួម។
 អធិស្ឋានហើយអញ្ជើញពួកគេ។
 រៀបចំគំរោងផ្តល់ជូនអាហារសម្រន់ប្រសិនបើអ្នកចង់។
 ធ្វើបញ្ជីសំណួរសម្រាប់ការសន្ទនា ឬរៀបចំផែនការសកម្មភាពដើម្បីស្គាល់គ្នា។

ការណែនាំសម្រាប់ការជួបជុំ ​គ្នា
 បម្រើកាហ្វេតែនិង / ឬអាហារសម្រន់ប្រសិនបើចង់ឱ្យមាន។
 ធ្វើការស្វាគមន៍ណែនាំខ្លួនអ្នកនិងធ្វើការស្គាល់គ្នា
(ប្រើសំណួររឺសកម្មភាព)និងផ្តល់ឱ្យពួកគេនូវពេលវេលាដើម្បីរីករាយជាមួយគ្នា។
 ដល់ចុងបញ្ចប់នៃពេលរបស់អ្នកអ្នកគួរនិយាយអ្វីមួយដូចជា៖“
យើងមានពេលវេលាដ៏អស្ចារ្យជាមួយគ្នា។
ខ្ញុំចង់ផ្តល់ឱ្យមាននូវបរិយាកាសប្រកបដោយសុវត្ថិភាព
និងសហគមន៍ដែលយកចិត្តទុកដាក់ធ្វើឱ្យពួកយើងអាចសិក្សាព្រះគម្ពីរជាមួយគ្នារកឃើញអ្វីដែ
លព្រះគម្ពីរចែងនិងរបៀបដែលព្រះគម្ពីរទាក់ទងនឹងខ្លួនយើងផ្ទាល់។
សូមប្រាប់ខ្ញុំប្រសិនបើអ្នកចាប់អារម្មណ៍។

៣.ដឹកនាំ

… ចាប់ផ្តើមពេលនេះ។

 ទាញយកនិងថតចំលងសេចក្តីណែនាំការសិក្សាសម្រាប់អ្នកចូលរួមម្នាក់ៗ។
 ជ្រើសរើសបទគម្ពីរដែលបានស្នើមួយក្នុងចំណោមបួនឈុត
នៅក្នុងសេចក្តីណែនាំការសិក្សានោះ។
 អ្នកចូលរួមនឹងត្រូវការសៀវភៅកត់ត្រាតូចមួយដើម្បីកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរប្រ
ចាំថ្ងៃ។

ការសិក្សាព្រះគម្ពីរជាភាសារខ្មែរ

ពន្លឺ៖ (Khmer – Light)

ពន្លឺ៖ ជីវិតសម្រាប់សត្វអណ្តើកសមុទ្រគឺស្ថិតនៅក្នុងមហាសមុទ្រ។ សេចក្តីស្លាប់គឺប្រាកដណាស់ នៅពេលដែលពួកគេត្រូវវបានឃ្លាតឆ្ងាយពីជម្រកធម្មជាតិរបស់ពួកគេ ដោយពន្លឺសិប្បនិម្មិត។ ព្រះយេស៊ូវបានប្រកាសថា «ខ្ញុំជាពន្លឺរបស់ពិភពលោក … ជាពន្លឺនាំទៅដល់ជីវិត»យ៉ូហាន ៨:១២ ។ ជីកជ្រៅទៅក្នុងការសិក្សាចំនួនបួនដែលផ្តោតទៅ លើជីវិត, លើទំនាក់ទំនង, លើអព្ភូតហេតុ និងលើសារ របស់ព្រះយេស៊ូវ។

~Study Guide~: ~View~ | ~Download~
~Leader Guide~: ~View~ | ~Download~
រយៈពេល: 8 សប្តាហ៍

ជំហាននៃសេចក្តីជំនឿ (Khmer – Leap)

???

~Study Guide~: ~View~ | ~Download~
រយៈពេល: 8 សប្តាហ៍